រដ្ឋាភិបាលវៀតណាមបញ្ជាអោយបន្តអនុវត្តជួយឧបត្ថម្ភ ដោះស្រាយការលំបាកអោយអង្គភាពអាជីវកម្ម
(VOV) /  
|
កិច្ចប្រជុំប្រចាំខែមេសា របស់រដ្ឋាភិបាលវៀតណាម ̣(internet) |
“អាទិភាពទីមួយ ក្នុងការគ្រប់គ្រង គោលនយោបាយរូបីយវត្ថុ គឺប្រមូលផ្តុំបញ្ចុះ ការ
ប្រាក់ ដោយផ្សាភ្ជាប់ជាមួយការបង្កលក្ខណះងាយស្រួល អោយបណ្ដាអង្គភាព អាជីវកម្មក្នុងការខ្ចីទុន” នេះគឺជា សំណូមពរមួយ ក្នុងចំណោមបណ្ដា សំណូមពរ របស់នាយករដ្ឋមន្ត្រី Nguyen Tan Dung ក្នុង កិច្ចប្រជុំប្រចាំខែមេសា របស់ រដ្ឋា ភិបាលវៀតណាម ដែលប្រព្រឹត្តិទៅ នាថ្ងៃទី 3 និងព្រឹកថ្ងៃទី 4 ឧសភា នៅទីក្រុង
ហាណូយ។ តាមការវាយតំលៃរួម របស់បណ្ដាសមាជិករដ្ឋាភិបាលថា៖សេដ្ឋកិច្ច
-សង្គម ក្នុងខែមេសា និងរយះពេល 4ខែដើមឆ្នាំ 2012នេះ បានប្រែប្រួលចំទឹស និងទទួលបានលទ្ធផលសកម្មដើមដំបូងជាច្រើន លើបណ្ដាវិស័យ ៖ សេដ្ឋកិច្ច សង្គម វប្បធម៏ ការពារប្រទេស សន្តិសុខ…លៗ។ ថ្លែងមតិនៅទីនេះ នាយករដ្ឋ
មន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា៖
“នាបច្ចុប្បន្ន យើងត្រូវបញ្ចុះកំរិតការប្រាក និងការបញ្ចុះការប្រាក់នេះ ត្រូវផ្សារភ្ជាប់
ជាមួយ ការបង្កលក្ខណះងាយស្រួល ជួយឧបត្ថម្ភអោយអង្គភាពអាជីវកម្មក្នងុការ
ខ្ចីទុន។ និយាយដូច្នេះ មិនមែនថា យើងផ្លាស់ប្តូរគោលនយោបាយ បើកទូលាយគោលនយោបាយរូបីយវត្ថុទេ។ខំប្រឹងប្រែង ពីឥឡូវនេះ ដល់ចុងឆ្នាំ នាំកំរិតឥណទាន
15% គឺរួមចំណែកដល់កំណើនសេដ្ឋកិច្ចដោយមិនបង្កអោយមានអតិផរណាទេ”៕
-VOV